Q & A

Q: តើខ្ញុំអាចប្រើ Saforelle Gentle Cleansing Care រៀងរាល់ថ្ងៃបានទេ?

A: ចម្លើយយ៉ាងខ្លីគឺ បាន។ Saforelle បង្កើតឡើងតាមរូបមន្តធ្វើឲ្យស្បែកទន់ល្មើយ ដោយគ្មានប្រើជាតិសាប៊ូ ឬ ជាតិ paraben ។ កម្រិត pH ស្រាលសក្ដិសមសម្រាប់ការប្រើប្រាស់បានជាប្រចាំថ្ងៃដោយគោរពនូវលក្ខខណ្ឌធម្មជាតិនៃសរីរាង្គបន្តពូជស្ត្រី។

Q: ហេតុអ្វីក៏ខ្ញុំគួរប្រើផលិតផលទឹកអនាម័យដូចជា Saforelle Gentle Cleansing Care ជំនួសសាប៊ូធម្មតា?

A: វាជាការចាំបាច់ដែលអ្នកត្រូវប្រើទឹកអនាម័យស្ត្រីសមស្របណាមួយពីព្រោះមានតែទឹកអនាម័យទេដែលអាចធានាបាននូវអនាម័យស្ត្រីដោយគ្មានការបង្កផលរំខានដល់ស្បែកនិងស្រទាប់ភ្នាសដ៏ស្ដើងនៃសរីរាង្គបន្តពូជស្ត្រី។
Saforelle Gentle Cleansing Care ផលិតឡើងដោយគ្មានជាតិសាប៊ូ ដើម្បីរក្សាភាពធម្មជាតិនៃស្រទាប់ភ្នាសដ៏ស្ដើងនៃសរីរាង្គបន្តពូជស្ត្រី។

Q: តើ Saforelle រក្សាបាននូវធម្មជាតិនៃតំបន់ប្រដាប់ភេទនារីដែរឬទេ?

A: បាន។ Saforelle Gentle Cleansing Care រក្សាបាននូវលក្ខខណ្ឌធម្មជាតិនៃតំបន់ប្រដាប់ភេទនារីបានយ៉ាងល្អឥតខ្ចោះ។ តាមការសិក្សាពិសោធន៍បានបង្ហាញឲ្យឃើញថា Saforelle មិនធ្វើឲ្យប៉ះពាល់នូវធម្មជាតិនៃសរីរាង្គបន្តពូជស្ត្រី និង មិនបង្កឲ្យមានបម្រែបម្រួលកម្រិត pH។

Q: តើខ្ញុំអាចប្រើ Saforelle Gentle Cleansing Care លាងផ្នែកខាងក្នុងបានដែរឬទេ?

A: លុះត្រាតែវេជ្ជបណ្ឌិតរបស់អ្នកណែនាំឲ្យអ្នកធ្វើដូច្នោះ។ ជាធម្មតា យើងមិនណែនាំឲ្យអ្នកប្រើប្រាស់សម្រាប់លាងផ្នែកខាងក្នុងនោះទេ ព្រោះវាអាចធ្វើឲ្យមានការផ្លាស់ប្ដូរធម្មជាតិនៃសរីរាង្គបន្តពូជ និង ស្រទាប់ភ្នាសស្ដើង។

Q: តើ Saforelle Gentle Cleansing Care ត្រូវលាងសម្អាតឬ?

A: ពិតមែន! Saforelle ត្រូវប្រើប្រាស់ដូចជាសាប៊ូ។ ស្បែក និង ស្រទាប់ដ៏ស្ដើងនៃទ្វារមាសត្រូវតែលាងសម្អាតឲ្យបានល្អ។

Q: តើ​ខ្ញុំ​អាច​ប្រើ Saforelle Gentle Cleansing Care លាង​សម្អាត​ខ្លួន​ប្រាណ​ទាំង​មូល​របស់​ខ្ញុំ​បាន​ដែរ​ឬ​ទេ?

A: បាន។ Saforelle Gentle Cleansing Care ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​សម្រាប់​ស្រទាប់​ភ្នាស​ដ៏​ស្ដើង​នៃ​ទ្វារមាស និង សម្រាប់​ស្បែក​ងាយ​រង​ប្រតិកម្ម។ សមាសធាតុ​រួម​បញ្ចូល​ដោយ​ភ្នាក់ងារ​បន្សើមស្បែក និង ផ្កាបាដាន​ជួយថែរក្សារាងកាយ​ឲ្យ​ទន់​ល្មើយ។

Q: តើ​ខ្ញុំ​អាច​ប្រើ Saforelle Gentle Cleansing Care លាង​សម្អាត​មុខ​របស់​ខ្ញុំ​ដែរ​ឬ​ទេ?

A: បាន! រូបមន្ត​ស្រាល​ស្រទន់​របស់​Saforelle អាច​ប្រើប្រាស់​បាន​គ្រប់​ប្រភេទ​នៃ​ស្បែក ជាពិសេស​ស្បែក​ដែល​ងាយ​រង​ប្រតិកម្ម។

Q: បើ​មុខ​ខ្ញុំ​មាន​មុន តើ​ខ្ញុំ​អាច​លាង​សម្អាត​ដោយ​ Saforelle បាន​ដែរ​ឬ​ទេ?

A: បាន! Saforelle Gentle Cleansing Care ស័ក្ដិសម​គ្រប់​ប្រភេទ​ស្បែក​ទាំង​អស់។ សារធាតុ​ដែល​ចំរាញ់​ចេញ​ពី​ផ្កា​បាដានមាន​លក្ខណៈ​ជួយ​សម្អាត​ស្បែក និង ត្រូវ​បាន​ណែនាំឲ្យ​ប្រើប្រាស់​ពេល​ស្បែក​មាន​បញ្ហា។

Q: តើ​ប្ដី​របស់​ខ្ញុំ​អាច​ប្រើ Saforelle Gentle Cleansing Care បាន​ដែរ​ឬ​ទេ?

A: គ្មាន​ហេតុ​ផល​អ្វី​ដែល​គាត់​មិន​អាច​ប្រើ​បាន​នោះ​ទេ។

Q: តើ​មាន​សារធាតុ​ពណ៌ (ល័ក្ខ) និង សារធាតុគីមី​ដើម្បី​រក្សា​គុណភាព​ឲ្យ​បាន​យូរ​ (Preservative) ក្នុង​ផលិតផល Saforelle ដែរ​ឬ​ទេ?

A: គ្មាន​ទេ! Saforelle Gentle Cleansing Care គ្មាន​ផ្ទុក​សារធាតុ​ពណ៌ សារធាតុ​គីមី​ដើម្បី​រក្សា​គុណភាព​បាន​យូរ និង គ្មាន​ជាតិ​ paraben ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​នោះ​ទេ។

%d bloggers like this: